ម៉ូតូ Honda Air Blade ដាក់លក់ជាផ្លូវការនៅវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញលក់នូវម៉ូតូ Air Blade 160 ស៊េរីឆ្នាំ ២០២២ ជាផ្លូវការហើយ នៅប្រទេសវៀតណាម។ ម៉ូតូ Scooter រចនាទ្បើងបែបស្ព័រដោយរូបរាងរបស់វាមិនខុសគ្នាស៊េរីមុនទ្បើយដែលបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ,ប្រព័ន្ធសោរ Smart-Key, កន្លែងផ្ទុកនៅក្រោមកៅអី ដែលអាចពាក់មួកសុវត្ថិភាព និងប្រព័ន្ធ ABS កម្រិតស្តង់ដារខ្ពស់របស់់ Honda ជាដើម។ សម្រាប់ម៉ូតូ Honda Air Blade 160 ប្រើប្រាស់ម៉ាស៊ីនសាំង eSP+ ចំណុះ ១៥៧សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៤,៧សេះ និងកម្លាំងរមួល ១៤,៦ ញ៉ូតុនម៉ែត្រ ហើយកម្រិតនៃប្រើប្រាស់សាំងក្នុង ២,៣ លីត្រអាចជិះបានចម្ងាយ ១០០ គ.ម។ គួរបញ្ជាក់ផងដែរថាម៉ូតូ Honda Air Blade 160 ស៊េរីឆ្នាំ ២០២២ … Continue reading ម៉ូតូ Honda Air Blade ដាក់លក់ជាផ្លូវការនៅវៀតណាម